Skip to content
Header MasterChat


Real Customers,
Real Results

Hear from our satisfied customers about their experiences using MasterChat.io and the positive impact it has had on their business

alt=540px


User Story Masterchat
Admin

LAYMENG COMPUTER


  • Location

     #386-388 ST Mao Tse tung ,PHNOM PENH near Phsa serm Kor 100m, Phnom Penh, Cambodia
  • 016 747 888
  • LAY MENG COMPUTER
  • LAY MENG COMPUTER
  • LAY MENG COMPUTER
  • អំពីបញ្ហា

    1. បុគ្គលិកច្រើននាក់ត្រូវការ Login ប្រើតាម Facebook Page ផ្សេងៗគ្នា

    2. បុគ្កលិកឆ្លើយតបឆាតអតិថិជនយឺត

    3. មិនអាចពិនិត្យមើលអំពីទិន្នន័យអតិថិជនឆាតចូល

  • ដំណោះស្រាយ

    1. Facebook Page, Telegram, Instagram ត្រូវបានភ្ជាប់មកក្នុង inbox តែមួយ

    2. រាល់អតិថិជនឆាតមកត្រូវបានបញ្ឃូនទៅបុគ្គលិកភ្លាមដោយ system

    3. ផ្តល់របាយការណ៍ឆាត ទិញ លក់ជាប្រចាំថ្ងៃ

LAY MENG COMPUTER

ឡាយ​ ម៉េង​ កុំព្យូទ័រ​ ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០០៥​ តាមរូបរាងឡើង ដោយបើកជា ហាងលក់សម្ភារះ កុំព្យូទ័រ​ និងកុំព្យូទ័រដែលជាផលិតផលប្រើប្រាស់មួយទឺក(ជជុះ)​ ដែលនាំចូលពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិច ដែលមាន​លក្ខណះទ្រង់ទ្រាយតូចតាច។

​​​​សព្វថ្ងៃហាង​ ឡាយ ម៉េង​ កុំព្យូទ័របានពង្រីកហាងលក់ផលិតផលថ្មីៗដែលសុទ្ធ នាំចូលពីបរទេសរួមមាន សិង្ហបូរី ម៉ាឡេសី​ សហរដ្ឋអាមេរិច​ ចិន​ រួមមានប្រទេសជាច្រើនទៀតដែលមានផលិតផលដូចជា​ កុំព្យូទ័រ​ លើតុ​ (Desktop) យួរដៃ (Laptop) ផលិតផលការិយាល័យអេឡិចត្រូនិច (Electronic Products) បណ្តាញនេតវើក(Networking) និងគ្រឿងបន្លាស់ គ្រប់ប្រភេទ មានទាំងថ្មី និងប្រើប្រាស់រួច។

ហាង​​ ឡាយ ម៉េង កុំព្យូទ័រមានការរីកចំរើន​ លូតលាស់រហូតមកដល់សព្វថ្ងៃនេះ គឺមានការរួមចំនែកពីធាតុសំខាន់ៗ ដូចជា​ សមាជិកក្រុមការងារ គ្រប់ៗផ្នែក មានផ្នែកលក់ ផ្នែកជាង ផ្នែកដឹកជញ្ជូន ផ្នែករដ្ឋបាល ​គ្របផ្នែកទាំងអស់ដែល បានខិតខំទាំងកំលាំង កាយ​ ចិត្តពុះពាររាល់ឧបសក្គមិនខ្លាចនឿយហត់ ដែលធ្វើអោយហាងមានកត្តិយស កេរ្ត៏ឈ្មោះដល់ សព្វថ្ងៃនេះ។

ហាង​​ ឡាយ ម៉េង កុំព្យូទ័រយើងខ្ញុំមិនភ្លេចទេចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ ហាងយើងខ្ញុំជាហូរហែ ដែល​ធ្វើ​អោយហាងយើងខ្ញុំ ត្រូវបានគេទទួលស្គាល់ជាច្រើន ជាហាងមួយក្នុងចំនោមហាងជាច្រើននៅប្រទេសកម្ពុជា​ដែលលក់​ប្រកប​ដោយ​គុណធម៌។

ហាង ឡាយ​ ម៉េងកុំព្យូទ័រសូម​ អភ័យទោសរាល់កំហុសឆ្គងទាំងអស់ ដែលកើតឡើងដោយប្រការណាមួយ​ដែលជា​យថាហេតុ​ រឺការប្រព្រឹត្តខុសឆ្គងរបស់បុគ្គលិកមួយចំនួនមិនគប្បី សូមអតិថិជនទាំងអស់អធ្យាស្រ័យ រឺជួយកែតំរូវតាម​​​​​​​រយះ ទូរសព្ទ៏លេខ ០១២ ៧៧ ៨៩ ០៧ សូមអរគុណ។

ជាទីបញ្ចប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនហាង ឡាយ​ ម៉េងកុំព្យូទ័រទាំងអស់ដែលបានជួយគាំទ្រ​ និងមានភាពជឿជាក់លើហាង ឡាយ​ ម៉េងកុំព្យូទ័រយើងខ្ញុំ ដែលបានអញ្ជើញមកជាវតាំងពីហាងយើងខ្ញុំចាប់ដំណើរការ​ដំបូងរហូតមកដល់បច្ចុប្បន្ននេះ។

សូមជូនពរដល់អតិថិជនទាំងអស់អោយទទួលបាននូវ សម្ភារះល្អៗ ប្រើប្រាស់បានយូរ ធ្វើការងារអ្វីៗអោយបានតែផលសំរេច ជោគជ័យ និងមានសេចក្តីសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។

អំពីបញ្ហា

ក្រុមហ៊ុន ឡាយ​ ម៉េង​ កុំព្យូទ័រ មានផលពិបាកច្រើនសម្រាប់ការពិនិត្យមើលអំពីគុណភាពឆ្លើយតបឆាតរបស់បុគ្គលិកផ្នែកលក់ ពិបាកពិនិត្យមើលទៅលើចំនួនអតិថិជនឆាតចូលមកពិតប្រាកដតាមរយៈកម្មវិធីឆាតផ្សេងគ្នា​ក្នុងនោះ ក្រុមហ៊ុន ឡាយ​ ម៉េង​ កុំព្យូទ័រ ប្រើបញ្តាញកម្មវិធីឆាតច្រើនមានដូចជា Facebook Page, Telegram, Instagram ដើម្បីទំនាក់ទំនងទៅកាន់អតិថិជន។

ម៉្យាងវិញទៀត ក្រុមហ៊ុន ឡាយ​ ម៉េង​ កុំព្យូទ័រ ប្រឈមជាមួយការបាត់បង់អតិថិជនដោយមូលហេតុបុគ្គលិកមិនអាចឆ្លើយតបឆាតអតិថិជនតាមបណ្តាញកម្មវិធីឆាតខាងលើបានភ្លាមៗ។​

ដូច្នេះទើប ក្រុមហ៊ុន ឡាយ​ ម៉េង​ កុំព្យូទ័រ ត្រូវការប្រព័ន្ធគ្រប់គ្រងឆាតដែលផ្តល់ភាពងាយស្រួលការឆាតទំនាក់ទំនង ទៅកាន់អតិថិជនបានភ្លាមៗ ដើម្បីជួយឲការលក់មានការកើនឡើង ជាពិសេសេប្រព័ន្ធឆ្លើយតបឆាតស្វ័យប្រវត្តិ និង ដើម្បីធានាថាមិនមានអតិថិជនណាមួយត្រូវបានបាត់បង់ ឬ បុគ្គលិកមិនបានឆ្លើយតបឆាតទៅវិញនោះឡើយ។

ដំណើស្រាយ

1. ភ្ជាប់ Facebook, Telegram, Instagram

Masterchat.io បានភ្ជាប់រាល់បណ្តាញកម្មវិធីឆាតទាំងអស់ចូលមកក្នុង Inbox តែមួយដែលផ្តល់ភាពងាយស្រួលដល់បុគ្គលិកចូលទៅឆ្លើយតបគ្រប់បណ្តាញកម្មវិធីឆាតជាច្រើនមានដូចជា Facebook Page, Telegram, Instagram បានភ្លាមៗដោយមិនពិបាកផ្លាស់ប្តូរកម្មវិធីឆាតដើម្បីស្វែងរកឆាតដើម្បីឆ្លើយតប។ មានមុខបែងចែកចំពោះឆាតដែលបានឆាតរួចរាល់ និង នៅមិនទាន់ឆ្លើយ ជាពិសេសប្រើប្រព័ន្ធឆ្លើយតបឆាតស្វ័យប្រវត្តិដើម្បីផ្តល់ពត៌មានទៅកាន់អតិថិជនបានយ៉ាងច្បាស់លាស់។

2. រាល់ឆាតត្រូវបានបញ្ឃូនទៅបុគ្គលិកភ្លាម

ដើម្បីធានាថារាល់ឆាតអតិថិជនមិនមានការបាត់បង់ MasterChat មានមុខងារបញ្ជូនទៅកាន់បុគ្គលិកផ្នែកលក់ភ្លាមៗស្វ័យប្រវត្តិ រួមជាមួយ Tools ជាច្រើនដើម្បីផ្តលភាពងាយស្រួលក្នុងការឆ្លើយតបឲបានលឿន និង បង្កើនការលក់ជាប្រចាំថ្ងៃ។

3. ផ្តល់របាយការណ៍ឆាត ទិញលក់ជាប្រចាំថ្ងៃ

MasterChat.io មានរបាយការណ៍អំពីការឆាតជាប្រចាំថ្ងៃ មើលអំពីការឆាតលក់របស់បុគ្គលិក ដឹងច្បាស់អំីពីចំនួនអតិថិជនកំពុងឆាតមក ជាពិសេសលោកអ្នកដឹងយ៉ាងច្បាស់អំពីអតិថិជនដែលបុគ្គលិកមិនបានឆ្លើយតបដែលមូលហេតុធ្វើឲបាត់ការបញ្ជាទិញ។ ដឹងច្បាស់អំពីរយៈពេលដែលបុគ្គលិកចំណាយពេលឆាតជាមួយ និង ងាយស្រួលកំណត់ប្រភេទអតិថិជនគោលដៅបានទៀតផង។

លទ្ធផលក្រោយប្រើ

ដឹងច្បាស់អំពីការឆាតរបស់បុគ្គលិកផ្នែកលក់ មានដំណើរការឆ្លើយតបសារស្វ័យប្រវត្ត ងាយស្រួលបែងចែកប្រភេទអតិថជនគោលដៅ ចំណាយបុគ្កលិកតិចចំណេញច្រើន ​



𝗔𝗦𝗨𝗦 𝗧𝗨𝗙

FX507ZC4-HN108W-Gray ✅Intel Core i5-12500H-Ram 8GB DDR4-PCI-e 512GB -RTX3050-4GB 15.6″FullHD 144Hz -Window 11-Bagpack-Mouse✅💦𝘽𝙤𝙤𝙠𝙞𝙣𝙜 𝙁𝙤𝙧 𝘽𝙚𝙨𝙩 𝙋𝙧𝙞𝙘𝙚💦

𝗔𝗦𝗨𝗦 𝗩𝗶𝘃𝗼𝗯𝗼𝗼𝗸 𝟭𝟰

X1400KA-Ek180E -Black ✅ Intel N4500 -RAM DDR4 4G-SSD NVM-e 256GB- Screen 14″ HD -Window 11 home -BACKPACK,MOUSE💦𝘽𝙤𝙤𝙠𝙞𝙣𝙜 𝙁𝙤𝙧 𝘽𝙚𝙨𝙩 𝙋𝙧𝙞𝙘𝙚💦

ASUS Vivobook 16

OLED X1605VA-MB068 BLACK ✅ Intel Core I5-120U -RAM DDR5 16G[ON BD.] -NVM-e 512GB G3_Screen 16″ FHD VIPS- BL KB, FP -BACKPACK,MOUSE💦𝘽𝙤𝙤𝙠𝙞𝙣𝙜 𝙁𝙤𝙧 𝘽𝙚𝙨𝙩 𝙋𝙧𝙞𝙘𝙚💦

We use cookies to personalize content and ads, to provide social media features and to analyze our traffic.